
(ព័ត៌មានបឋម)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ដោយរថយន្ត Camry Hybrid មួយគ្រឿងបាន បុ ក ជាមួយម៉ូតូ Zoomer X បណ្ដាលឲ្យបុរសម្នាក់ ស្លា ប់ ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ៤,ក្នុងសង្កាត់កន្ទោក,ខណ្ឌកំបូល,រាជធានីភ្នំពេញ វេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។