សត្វក៏មានបេះដូងដែរ! ឆ្កែមួយក្បាលបានយំស្រក់ទឹកភ្នែក ក្រោយពីដឹងថា ម្ចាស់របស់វាបាន ស្លា ប់ បាត់បង់ ជី វិ ត

(ហ្វេសប៊ុក)៖ កាលពីពេលថ្មីៗនេះ អ្នកនិយកប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លតចិត្តយ៉ាងខ្លាំង ក្រោយពិបានឃើញសត្វឆ្កែមួយក្បាលដែលវាបានយំ និងមានទឹកមុខក្រៀមក្រំ នៅពេលដែលដឹងថាម្ចាស់របស់វាបានទទួលមរណៈភាពចោលវា។

លោកតា វឿន វិន ដែលជាម្ចាស់ឆ្កែមានក្ដីស្រឡាញ់ដូចមនុស្សមួយនេះ បានទទួលមរណៈភាព នាថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២០ ដោយបានធ្វើការបូជា នៅយប់ថ្ងែទី២៧ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិព្រៃដាច់,ឃុំអូរតាគី,ស្រុកថ្មគោល,ខេត្តបាត់ដំបង។

បន្ទាប់ពីបានឃើញដូច្នេះ ធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការអាណិតអាសូរទៅដល់សត្វឆ្កែមួយក្បាលនេះយ៉ាងច្រើនផងដែរ៕ ប្រភព «BKK News ព័ត៌មាន»