
(ភ្នំពេញ)៖ តារាចម្រៀងស្រីទឹកដមសំឡេងស្រទន់អ្នកនាង សួស វីហ្សា ជាមួយនឹងស្វាមីលោក ថម មី បានធ្វើអោយមហាជនមានភាពច្រណែនជំនួស ខណៈអ្នកទាំង២កំពុងតែបង្កើតនូវកម្រងអនុស្សាវរីយ៍ជាមួយនឹងកូនដំបូងរបស់ខ្លួនជាច្រើនបែបយ៉ាងណា។ ដោយផ្ទៃពោះកាន់តែលោតធំឡើងដែលបង្ហាញថា តារាស្រីរូបនេះកាន់តែជិតដល់ថ្ងៃសម្រាលកូនដំបូងនៃចំណងដៃអាពាហ៍ពិពាហ៍របស់នាងមហាជនសង្កេតឃើញថា
គូស្នេហ៍ជាអ្នកសិល្បៈមួយគូនេះបានដឹកដៃគ្នាថតរូបជាលក្ខណៈគ្រួសារយ៉ាងច្រើនសន្លឹកជាមួយនឹងការលេងស្ទីលប្លែក ហើយអ្វីដែលធ្វើអោយមហាជនចាប់អារម្មណ៍នោះ គឺការថតរូបប៉ុន្មានសន្លឹកក្រោយនេះអ្នកនាង សួល វីហ្សា បង្ហាញនូវសាច់ផ្ទៃពោះកាន់តែខ្លាំង។
លើសពីនេះទៅទៀត តារាចម្រៀងស្រីរូបនេះកាន់តែទទួលបានការយល់ចិត្តថ្នាក់ថ្នមនិងភាពកក់ក្ដៅជាងមុនស្ទើរតែរៀងរាល់ថ្ងៃ ជាហេតុធ្វើអោយនាងកាន់តែមានភាពសប្បាយចិត្តនិងរឹងមាំកាន់តែខ្លាំងនៅថ្ងៃពិសេសគៀកជិតមកដល់បើនិយាយពីរូបសម្ផស្សវិញក៏ស្រស់ស្អាតផូរផង់មិនចាញ់ពេលមុនៗប៉ុន្មានឡើយ៕