ខ្សែបម្រើជម្រើសជាតិមាន់គកបារាំង Paul Pogba ធ្វេីតេស្តវិជ្ជមាននៃ មេ រោ គ COVID-19 ដែលបណ្ដាលឲ្យ…

(បារាំង)៖ កីឡាករខ្សែបម្រើសំខាន់របស់ក្រុមជម្រើសជាតិមាន់គកបារាំង Paul Pogba ត្រូវបានធ្វេីតេស្តវិជ្ជមាននៃ ជំ ងឺ COVID-19 នៅថ្ងៃទី២៧,ខែសីហានេះ ដែលអាចខកខានការប្រកួតពាន Nations League ខែក្រោយ គ្រាដែលទើបតែត្រូវបានជ្រើសចូលក្រុមមាន់គកបារាំងនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយគណនី Twitter របស់ក្លឹបបាល់ទាត់ Manchester United នាថ្ងៃទី២៧,ខែសីហា,ឆ្នាំ២០២០។

ប្រភពព័ត៌មាននេះបន្តថា កីឡាករវ័យ២៧ឆ្នាំរូបនេះ បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងត្រៀមការប្រកួតពាន Nations League ខណៈបេក្ខភាពជំនួសនោះជាកីឡាករ Eduardo Camavinga ក្រោយពេលខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Pogba តេស្តវិជ្ជមានវីរុសឆ្លងមួយនេះ៕