ឡូយកប់សេរី! ផ្ទុះការចាប់អារម្មណ៍ ចំពោះរថយន្តស្ព័រមួយគ្រឿង ដែលបានកែចេញពីរថយន្តសេរីចាស់ឆ្នាំ១៩៩២ ម៉ាក…(មានវីដេអូ)

(ហ្វេសប៊ុក)៖ នាថ្ងែទី២៧ ខែសីហា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំងចំពោះរថយន្តមួយគ្រឿងខណៈពេលយកទៅធ្វើឆៀក ដែលរថយន្តមួយនោះ មានរូបរាងស្រស់ស្អាតទាន់សម័យ ដោយមើលមួយភ្លែតហាក់បីដូចជារថយន្តស៊េរីថ្មីមួយគ្រឿងអញ្ចឹង

តែតាមពិត រថយន្តមួយគ្រឿងនេះ គឺបានធ្វើការកែចេញពីរថយន្តស៊េរីចាស់ម៉ាក Camry សេរីឆ្នាំ1992 ដែលបានកែដោយជាងមួយនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ គណនីហ្វេសប៊ុកឈ្មោះ «Ma Yaa» ដែលជាម្ចាស់រថយន្ត បានសរសេររៀបរាប់ថា៖

ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក🤭ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ😡អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី,ខេត្តបន្ទាយមានជ័យ(ជាងឈួន សុផាន់)096 2821216 អគុណ សម្រាប់ការលើកទឹកចិត្ត នឹងសរសើស្នាដៃខ្នែរ🙏🏻🙏🏻៕

://www.facebook.com/100041560953380/videos/pcb.357982695597093/357975558931140/