
(ហ្វេសប៊ុក)៖ នាថ្ងែទី២៧ ខែសីហា ឆ្ណាំ២០២០នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ «Ju Lee» បានបង្ហោះសាររៀបរាប់អំពីរឿងរ៉ាវ ត្រូវជនឆបោកបន្លំជាបុគ្គលិកធនាគារ តេមកស្នើសុំដូរលេខកូដកុង រួចបានលួចដកលុយអស់ចំនួន2200ដុល្លារ៖ ក រ ណី ថ្មីវាកើតឡើងលើករូបខ្ញុំផ្ទាល់ ផ្ញើជូនអ្នកកំពុងតែប្រើប្រាស់គណីធានាគាទាំងអស់គ្នា! សូមប្រយ័ត្នទាំងអស់គ្នា កុំអោយដូចនាងខ្ញុំ😭😭
មានជនឆបោកបន្លំម្នាក់ដែលប្រើប្រាស់លេខ ធ្វើជាតេមកខ្ញុំតាំងថាខ្លួនជាបុគ្គលិករបស់ធានាគារួចប្រាប់ខ្ញុំថា ខ្ញុំគឺអិថិជនពិសេសពោលគឺស្នើសុំដូរលេខកូដកុងរបស់ខ្លួនបានតាមការស្រលាញ់ ដាក់លេខទូរសព៌ ឬដាក់លេខអ្វីតាមចិត្ត ស្រាប់ខូចអាខោន ខ្ញុំក៌សង្ស័យរត់អោយខាងធានាគាជួយបិតអាខោន ពេលដែលឆែតឃើញបាត់លុយអស់2200$មែន😭
នារីរូបនេះបានបន្តថា បងខាងផ្នែកធានាគាក៌បានទាក់ទង់ទៅផ្នែកវេលុយដើម្បីអោយបិតកុំអោយចោរដកលុយបាន ហើយក៌បានបិតខ្លះ មានន័យថាចោរដក់លុយខ្លះនៅខ្លះ មានសង្ឃឹមថានឹងបានលុយមកវិញខ្លះ🙂ស្អែកឡើងបានដឹងដំណឹងផ្នែកវេលុយក៌បានបិតការដក់លុយរបស់អាចោលសល់ខ្លះ ត្រូវមានការរង់ចាំក្រោយទើបដឹងមូលហេតុ ឥឡូវកំពុងស្តិតនៅក្នុងការរង់ចាំចម្លើយ😭😭
លោកចោរល្បិច សា ហា វណាស់លុយវាវេគ្រប់ជ្រុង និងគ្រប់លេខ កំលាំងញើស ឈា ម ខ្ញុំ មិនសូវហ៊ានចាយនោះទេ ព្រោះដឹងមាន ជំ ងឺ កូវីដពិបាករកលុយ😭😭ទោះប្បីខ្ញុំយំទៀតក៌គ្មានន័យដែលតែដំណក់ទឹកភ្នែកជាចុងក្រោយដែលខ្ញុំស្រក់😭😭ហើយក៌អរគុណបងតែងជួយផ្ដល់យោបល់ លុយខ្ញុំសង្ឃឹមបានមកខ្លះឆាប់នេះ🙏🙏៕