
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មាន ក រ ណី ដ៏សែន ត ក់ ស្លុ ត មួយបានកើតឡើង ដែលបុរសជាឪពុកបានដាច់ចិត្ដ ស ម្លា ប់ កូនស្រីទាំង៣របស់ខ្លួន រួចទៅ ច ង ក ស ម្លា ប់ ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកតែប្រពន្ធ ព្រោះគាត់បានចេញទៅធ្វើការរោងចក្របាត់ លុះពេលត្រឡប់មកពីធ្វើការវិញ ក៏ឃើញបែបនេះតែម្ដង។
ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ១០១៣,ភូមិឧកញ៉ាវាំង,សង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ បើតាមការបំភ្លឺពីឈ្មោះ ឌឹប សុខនាថ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធនិងម្តាយបង្កើត ជ.ន.រ.ង.គ្រោះ បានប្រាប់អោយដឹងថា៖ ប្តីនាងខ្ញុំ ធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹង ស ម្លា ប់ កូនស្រីចោលអោយអស់ តែខ្ញុំមិនចាប់អារម្មណ៍ស្មានតែ គាត់និយាយលេង។
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នាងខ្ញុំបានចេញទៅធ្វើការនៅរោងចក្រ ឯប្តីនាងខ្ញុំបានចេញទៅរត់កង់បីដូចសព្វដង។ ស្ត្រីជាប្រពន្ធបន្តថា៖”នៅម៉ោងកើតហេតុខាងលើ នាងខ្ញុំបានមកដល់បន្ទប់ជួលឃើញកង់បីប្តីនៅមុខបន្ទប់ ហើយទ្វារបន្ទប់បិទដាក់ថ្ពក់សោរពីក្នុង នាងខ្ញុំក៏បានស្រែកហៅកូនស្រីទាំង៣នាក់ តែមិនមានសម្លេងតប នាងខ្ញុំក៏បានស្រែកហៅប្តី តែនៅតែមិនមានសម្លេងតបទៀត នាងខ្ញុំក៏បានរុញទ្វារខ្លាំងៗ រហូតរបើកចូលទៅក្នុងឃើញប្តីនាងខ្ញុំចង.កដោយក្រម៉ាជាប់នឹងចម្រឹងបង្គាន់ដៃឡៅតឿ
នាងខ្ញុំក៏បានស្រែកហៅប្អូនថ្លៃ ដែលនៅជាប់បន្ទប់រួចបានយកកន្ត្រៃមកកាត់ខ្សែទម្លាក់ប្តីចុះមកក្រោម ទើបដឹងថាប្តីនាងខ្ញុំ ស្លា ប់ បាត់ហើយ រួចនាងខ្ញុំបានមើលទៅលើពូក ឃើញកូនស្រី២នាក់ ឈ្មោះ ម៉េង ចិន និងម៉េង ចៀន ដេកនៅលើពូក នាងខ្ញុំក៏បានទៅអង្រួនទើបដឹងថា ស្លា ប់ រួចនាងខ្ញុំ បានឡើងទៅលើឡៅតឿ ឃើញកូនស្រីនាងខ្ញុំ ឈ្មោះម៉េង ជូ ដេកផ្ងារ នាងខ្ញុំក៏បានទៅអង្រួនទើបដឹងថាកូនស្រីនាងខ្ញុំ និងប្តី ស្លា ប់ អស់ហើយ”។
ស្រី្ដជាប្រពន្ធបាន បញ្ជាក់ប្រាប់ទៀតថា៖”ខ្ញុំនិងប្ដី បានរៀបការនឹងរស់នៅជាមួយគ្នាអស់រយៈពេល២០ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រី៣នាក់(ក្មេងស្រីរ.ងគ្រោះ ខាងលើ)ប៉ុន្ដែរយៈពេល៥ឆ្នាំចុងក្រោយនេះ ជីវិតជាប្ដីប្រពន្ធរបស់នាងខ្ញុំ ហាក់រស់នៅមិនចុះសម្រុងគ្នាទេ ពោលគឺក្នុងគ្រួសារមានតែរឿង.ឈ្លោះ.ប្រ.កែ.ក.គ្នាជាញឹកញាប់ព្រោះប្ដីខ្ញុំប្រចណ្ឌ ហើយប្ដីខ្ញុំក៏ធ្លាប់គំរាមច្រើនជាច្រើនលើកច្រើនសារផងដែរ ដោយគាត់និយាយថា “ប្រយ័ត្នអាញ ស ម្លា ប់ ចោលមួយពូជ”៕