ចូលរួមរំលែកទុក្ខផង! យុវជនស្រស់សង្ហាម្នាក់ បាន ស្លា ប់ បាត់បង់ ជី វិ ត ទាំងនៅក្មេង ដោយសារជំងឺ…

នាថ្ងែទី២៧ ខែសីហា ឆ្នាំ២០២០នេះ បើតាមគណនីហ្វេសប៊ុកផេករបស់តារាចម្រៀង ម៉ា​ ច័ន្ទបញ្ញា បានបង្ហោះសារសរសេររៀបរាប់យ៉ាងក្រៀមក្រំថា៖ ជាដំណឹងដ៏គួរឲ្យក្រៀមក្រំជាទីបំផុត ពេលដែលដឹងថា ប្អូនប្រុសម្នាក់នេះទទួលមរណភាព ដោយសារ.ជ.ម្ងឺ.ម.ហា.រី.ក។ ស្ទើរតែមីនគួរឲ្យជឿ!🙁ប្អូនប្រុសនេះហើយជាអ្នកគាំទ្រម្នាក់របស់ខ្ញុំ។

តារាចម្រៀងរូបនេះបានបន្ដថា៖ ខ្ញុំចាំបានថាកាលពីប្រឡង The Mask Singer ក្នុងម៉ោងសម្រាក ខ្ញុំបានទៅញាំអាហារមុនចូលប្រឡងនៅហាងមួយដែលគាត់ធ្វើការ។ ដោយសារគាត់គាំទ្រខ្ញុំពេក គាត់សុខចិត្តចំណាយលុយហោរប៉ៅផ្ទាល់ខ្លួនសុំខ្ញុំចេញឲ្យ ទោះជាខំប្រកែកយ៉ាងណាក៏ដោយ គាត់ឲ្យឆ្នាំងសាកខ្ញុំសាកថ្ម និងប្រកូកប្រកាសឲ្យគេគាំទ្រខ្ញុំ។

គាត់ជាមនុស្សល្អ មិនគួរណាបែរជាមានពេលតិចបែបនេះសោះ! ហ្ហឹមម!!សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងចុះ!🙁ជាតិក្រោយសំណាងល្អប្អូនប្រុស!។ ក្រោយពីបានឃើញដំណឹងដ៏ក្រៀមក្រំមួយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានខំមិនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ព យ៉ាងច្រើនផងដែរ៕