ដំណឹងល្អ ! ទីបំផុត ក្រសួងអប់រំ ប្រកាសឲ្យសិស្សថ្នាក់ទី៩ និង ទី១២ នឹងត្រូវចូលរៀនវិញនៅថ្ងៃទី….

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំមួយស្តីអំពីការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ ដែលមានថ្នាក់ទី៩និងទី១២ ក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរពីកាលបរិច្ឆេទចូលរៀននឹងចាប់ផ្តើមពីថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះហើយ។ ជាមួយគ្នានោះដែរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ គ្រប់គ្រឹះស្ថានមធ្យមសិក្សានឹងត្រូវរៀបចំសម្អាតបរិស្ថានអនាម័យទៅតាមការណែនាំអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាដើម្បីបង្ការការឆ្លងនៃវីរុសកូវីដ១៩។

សូមបញ្ជាក់ថាដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃកម្រិតមធ្យមសិក្សាការចូលរៀនឡើងវិញសម្រាប់ឆមាសទី២ឆ្នាំសិក្សា២០១៩-២០២០ ត្រូវអនុវត្តយ៉ាងតិច៣ខែដោយចាប់ផ្តើមពីថ្ងៃទី០៧ខែកញ្ញានេះរហូតដល់ចុងខែវិច្ឆិកា៕ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននឹងកីឡាខាងក្រោម៖