
(ភ្នំពេញ)៖ កម្លាំងនគរបាលស្នងការាជធានីភ្នំពេញចុះប្រតិ្តបត្តិការបង្រ្កាប(Karaoke)មួយកន្លែងម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ថោយផ្លូវ២០៦,កែងនឹងផ្លូវ២០៩,ក្នុងសង្កាត់ផ្សារដេប៉ូទី១,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។ ក្នុងប្រត្តិបត្តិការនេះ ដោយមានការបញ្ជាពីឯឧត្តម ស ថេត ស្នងការាជធានីភ្នំពេញបានចុះចាប់(karaoke)ខាងលើក្នុងការចុះចាប់នោះកម្លាំងសមត្ថកិច្ចរកឃើញ.ថ្នាំ.ញៀ.ន.មួយចំនួនធំនិងឃាត់មនុស្សប្រុសស្រី៩៣នាក់(ស្រី៤០នាក់)រថយន្តសេរីទំនើបៗជាច្រើនគ្រឿង។
ប្រតិបត្តិការដឹកនាំដោយលោក ប៊ុន សត្យា នាយការិយាល័យព្រ.ហ្ម.ទ.ណ្ឌកម្រិតស្រាលនគរបាលរាជធានីភ្នំពេញលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកនិងមានការសម្របសម្រួលពីលោ ម៉ុត ដារ៉ា ព្រះរាអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយប្រតិបត្តការទាំងវត្ថុតាងទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕