
រឿងរ៉ាវកុងត្រារវាងតារាចម្រៀង ខេម និងផលិតកម្មថោនកំពុងក្រៅគគុកធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ចង់តាមដានយ៉ាងខ្លាំងខណៈកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ខាងផលិតកម្មថោនបានប្រកាសសុំការបកស្រាយបំភ្លឺពី ខេម ទាក់ទងនឹងរឿងមិនទាន់ចប់កុងត្រាផងបែរជាទៅចេញបទចម្រៀងនៅផលិតកម្មផ្សេង។
ភ្លាមៗនោះស្រាប់តែនៅប៉ុន្មានម៉ោងក្រោយមក ខេម បែរជាបង្ហោះសារវែងអន្លាយមួយដោយបដិសេធច្បាស់ៗថា៖ កុងត្រារវាងលោកនិងផលិតកម្មថោនបានចប់ហើយ ហើយលោកក៏បានលាឈប់ពីផលិតកម្មត្រឹមត្រូវដែរមុនពេលចេញទៅច្រៀងនៅផលិតកម្មផ្សេង។
លើសពីនេះ ខេម ថែមទាំងបានហៅខ្លួនឯងថាជា(ឆ្កែមួយក្បាល)ពេញៗមាត់ថែមទាំងផងដែលធ្វើឱ្យមហាជនកាន់តែបន្តចង់ដឹងថារឿងរ៉ាវពិតនៅពីក្រោយខ្នងយ៉ាងណានោះ។ ស្រាប់តែនៅមុននេះ រឿងរ៉ាវកាន់តែក្ដៅធ្វើឱ្យទស្សនិកជនបន្តតាមដានកាន់តែខ្លាំងដោយផេកផ្លូវការរបស់ផលិកម្មថោនបានបង្ហោះសារថ្មីដោយតម្រូវឱ្យ ខេម ចេញមុខសូមទោសជាសាធារណៈព្រមទាំងឱ្យកែតម្រូវខ្លឹមសារដែលខ្លួនបានផុសនោះជាបន្ទាន់។ សូមអានលិខិតបដិសេធរបស់ផលិតកម្មថោនទាំងស្រុងខាងក្រោម៖