ចូលរួមរំលែកទុក្ខផង ! ទីបំផុត រកឃើញ ស ព បុរសអ្នកនេសាទ ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ…

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុនិងក្រុមអូប៊រ័ល្បឿនលឿន(GTVC)របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញ.ស.ព.បុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ៕ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា៖

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួយក្រុមហ៊ុន(GTVC)ដោយប្រើប្រាស់មធ្យោបាយអូរប៊ររបស់ក្រុមហ៊ុន(GTVC)ចំនួន២គ្រឿងបានធ្វើការស្វែងរក.សា.ក.ស.ពឈ្មោះ(ឈឹម ឆេង)ភេទប្រុស,អាយុ៣១ឆ្នាំ,ដែលបានលោត.ទឹក.ស.ម្លា.ប់ខ្លួន

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០:៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញ.ស.ព.អណ្តែតទឹកមួយនៅចំណុចដាវលេខ១០៣.៣៧.៦៦៧,E(ចំងាយប្រហែល៣មាយពីកោះត្រល់និងចំងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន)ស្ថិតនៅភូមិអុង,ឃុំរាម ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។

ក្រុមការងារបានអោយសាច់ញាតិនៃ.ស.ព.ក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថាពិតជា.ស.ព.បងប្រុសរបស់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើ មកទទួលសាក.ស.ព.ដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារ.ស.ព.យកទៅធ្វើបុណ្យ។ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃ.ស.ព.ផង😢