
(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីលោក ខេម បានសរសេររៀបរាប់នូវអត្ថន័យជាច្រើននៅផេកហ្វេសបុកផ្លូវការរបស់ខ្លួនទាំងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រោយពីលោកបានឃើញសេចក្ដីជូនដំណឹងរបស់ផលិតកម្មទីក្រុងភាពយន្ត(ថោន)បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមយ៉ាងទូលំទូលាយនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។
ខ្លឹមសារទាំងស្រុងរបស់លោកខេមបានសរសេររៀបរាប់ថា៖«យប់ជ្រៅហើយ🙏🙏🙏🙏😭😭😭😭😭😭អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែនច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ😭😭 ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេគ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត
ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រាតែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល🙏🙏🙏(ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ)ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជាប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លាហៀរចាយមិនអស់
ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ😭បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន😭😭😭😭ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត។
មេអើយមេ😭😭😭មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង😭😭😭មេក៏ដឹងមេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់
ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ?😭😭😭😭 បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់😭😭😭មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន?
ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់😭😭😭😭ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់😭😭😭 🙏🙏🙏🙏🙏ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ?កូនល្ងង់ណាស់មែនទេ?ឬមកពីគ្រួសារយើងគ្មានឪពុកគ្មានបងប្អូនគ្មានខ្សែគ្មានខ្នងទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ😭។🙏មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ?មេមិនពិបាកធ្វើទេរឿងនេះ😭😭😭។
លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបីដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែកពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ😭។
មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី😭😭😭 ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ😭😭មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី😭😭វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត😭😭មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ😭😭តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក😭😭😭😭»។
សូមជម្រាបថា ផលិតកម្មទីក្រុងភាពយន្ត(ថោន)បានកំណត់ជូនលោក ប៉ុន សុណារិន(ហៅខេម)ដែលជាតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្ត(ថោន)មកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖០០នាទីជាកំហិតហើយផលិតកម្មថោនបានបញ្ជាក់ថា៖ កិច្ចសន្យារបស់លោកខេម ជាមួយក្រុមហ៊ុនខ្លួនគឺចប់នៅចុងខែធ្នូ២០២០៕