
(ភ្នំពេញ)៖ កាលពីពេលម្សិលមិញនេះមានបុរសម្នាក់បានអះអាងខ្លួនជាអ្នកនិពន្ធ ដោយកំពុងបោះពុម្ពសៀវភៅជាភាសាអង់គ្លេសតែសរសេរជាសូរសព្ទ័ខ្មែរ ដាក់លក់ជាសាធារណៈនិងបង្ហោះលក់តាមបណ្ដាញសង្គមហ្វេសប៊ុក(Dara Ly Book)ទៀតផង។ ជាមួយគ្នានេះដែរការបោះពុម្ពសៀវភៅបែបនេះត្រូវបានអ្នកអភិរក្សអក្សរសាស្រ្តខ្មែរក៏ដូចជាមហាជនគ្រប់បណ្ដាជាន់ថ្នាក់បានយល់ឃេីញថានឹងធ្វើអោយក្មេងៗជំនាន់ក្រោយកាន់តែភ្លេចប្រេីប្រាស់អក្សរសាស្រ្តជាតិរបស់ខ្លួន។
ជាពិសេសបច្ចុប្បន្ននៅលេីបណ្ដាញសង្គមហ្វេសប៊ុកមានបងប្អូនមួយចំនួនមិនសរសេរអក្សរខ្មែរទេ តែសរសេរអក្សរអង់គ្លេសតែសូរស័ព្ទខ្មែរវិញ។ ដូច្នេះហើយសូមសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មាននិងក្រសួងអប់រំយុវជននិងកីឡាមេត្តាពិនិត្យមើលករណីនេះផង។ តេីការបោះពុម្ពនេះមានការអនុញ្ញាតពីក្រសួងព័ត៌មានដែរឬទេ?៕