ថៅកែពេជ្រ អ្នកនាង ទ្រី ដាណា ចូលរួមរំលែកទុក្ខដល់យុវជនខ្មែរឥស្លាមម្នាក់ ដែលបាន ស្លា ប់ បាត់បង់ ជី វិ ត ដោយសារជំងឺ…

(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញវិដេអូរបស់អ៊ុំស្រីជាម្ដាយ និយាយរៀបរាប់ថាអស់លទ្ធភាពដើម្បីព្យាបាលកូន ដោយលក់ដីផ្ទះអស់ហើយ និងបានអំពាវនាវសូមឲ្យអ្នកនាងមេត្តាជួយ ថៅកែពេជ្រ ទ្រី ដាណា បាននិយាយថានឹងឲ្យក្រុមការងាររបស់អ្នកនាងធ្វើការទំនាក់ទំនងទៅ តែជាអកុសល កូនរបស់អ៊ុំស្រីបានទទួលមរណៈភាពបាត់ទោហើយកាលពីថ្ងែទី២២,ខែសីហា,ឆ្នាំ២០២០។

ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំនេះ អ្នកនាង ទ្រី ដាណា បានរៀបរាប់ថា៖ ទើបទាក់ទងបាន ទទួលដំណឹងថាគាត់ផុតដង្ហើមតាំងពីថ្ងៃសៅរ៍😢😢😢អាយុទើប២៣ឆ្នាំ តែមាន.ជំ.ងឺ.ឈា.ម.ស.ស៊ី.ឈា.ម.ក្រហម។ ខ្ញុំក៏ទើបឃើញវីដេអូគាត់បង្ហោះដែរ ឥឡូវយឺតពេលហើយ បានត្រឹមរំលែកទុក្ខ និងជួយជាថវិការៀបចំបុណ្យឱ្យបានសមរម្យប៉ុណ្ណោះ។ បងស្រីគាត់ប្រាប់ថា មានបងប្អូន ៩នាក់ ជាជនជាតិខ្មែរឥស្លាម នៅស្រុកឆ្លូង,ខេត្តក្រចេះ។

អ្នកនាងបានបន្តថា ហឹម គ្មានលុយបុណ្យ បានគេជួយត្រឹមតែទិញក្ដារ និងជួលគេជីករណ្ដៅ ពិតជាសង្វេគខ្លាំងណាស់😥ឪពុកគាត់ធ្វើការសំណង់ឱ្យគេ ចិញ្ចឹមកូនមិនចង់គ្រប់ផង ហើយកូន៩នាក់ បងគេអាយុទើប25ឆ្នាំ ឯអ្នកស្លាប់អាយុ23ឆ្នាំ កូនទី2។ ជីវិតពិតជាពិបាកណាស់។