
(កំពង់ឆ្នាំង)៖ នាវេលាម៉ោង៨ៈ០០នាទីថ្ងែទី២៣ ខែសីហា ឆ្នាំ២០២០ បុរសជាជាងសំណង់ម្នាក់ បានឆក់ខ្សែភ្លើងបណ្ដលឲ្យ.ស្លា.ប់.ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជ.ន.រ.ង.គ្រោះឈ្មោះ យម ដារ៉ា ភេទប្រុស,អាយុ18ឆ្នាំ,មានទីលំនៅភូមិគុលគុប,ឃុំស្រែថ្មី,ស្រុករលាប្អៀរ,ខេត្តកំពង់ឆ្នាំង។
មានមុខរបជាជាងសំណង់ ធ្វើផ្ទះមួយកន្លែងដែលកំពុងសង់ថ្មីស្ថិតក្នុងភូមិធម្មយុត្តិសង្កាត់ប្អេរ,ក្រុងកំពង់ឆ្នាំង។ ដោយការធ្វេសប្រហែសមិនបានប្រុងប្រយ័ត្ន ដោយដាក់ជណ្ដើរដែកចំពីលើខ្សែភ្លើង រួចក៏ឡើងទៅលើកំពស់ប្រមាណជា២ម៉ែត្រ ភ្លាមនោះត្រូវជណ្ដើរដែកសង្កត់លើខ្សែភ្លើងមានចរន្តអគ្គិសនី ដែលនៅពីក្រោមដាច់ជ័រស្រោបពីខាងក្រៅ ជាហេតុឆ្លងចរន្តក៏បានឆក់ធ្លាក់មកក្រោមតែម្តងទៅ ភ្លាមៗនោះផងដែរត្រូវបានអ្នកជិតខាងនិងជាងសំណង់ដូចគ្នា ព្យាយាមបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែអ្វីៗហួសពេលបាត់ទៅហើយ។
សពខាងលើត្រូវបានសមត្ថកិច្ចជំនាញពិនិត្យនិងកោសលវិច័យ ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ពុំមានករណីអ្វីផ្សេងនោះឡើយ។ បច្ចុប្បន្នសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕