ស្ងាត់ៗ ! ភិក្ខុ ឡុង ចន្ថា ដែលល្បីរឿង អា ស្រូវ ស្រីញី បាននៅតែបន្តគ្រងស្បង់ជីពរជាសង្ឃដដែល…

(តាកែវ)៖ បន្ទាប់ពីស្ងាត់អស់មួយរយៈឥឡូវភិក្ខុ(ឡុងចន្ថា)ដែលមានរឿង.អា.ស្រូវស្រីញីលើកឡើងថា៖ ព្រះអង្គអាចបន្តភេ.ទជាអ្នកបួសទៀតបាន។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់ភិក្ខុ(ឡុងចន្ថា)សរសេរបង្ហោះនៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២០។ ក្នុងនោះភិក្ខុ(ឡុងចន្ថា)បានសរសេររៀបរាប់ថា

«អាត្មាភាពភិក្ខុ(ឡុងចន្ថា)សូមអរគុណយ៉ាងខ្លាំងបំផុតចំពោះញោមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមដឹងគុណជានិច្ចគោរពស្រលាញ់គាំទ្រមិនកែប្រែជូនពរសម្តេចមានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជានាំមកនៅសុខសន្តិភាពតរៀងទៅ»។

ជាមួយគ្នានេះភិក្ខុ(ឡុង ចន្ថា)សរសេរទៀតថា៖«សូមអរគុណញោមនាយកខុទ្ទកាល័យផងដែរដែលញោមជួយរកយុត្តិធម៌សម្រាប់អាត្មាភាពភិក្ខុ(ឡុងចន្ថា)អោយបានគង់នៅបន្តភេ.ទជាអ្នកបួសបន្តអរគុណញោមខ្លាំងណាស់សង្ឃឹមថាអ្វីៗនឹងល្អប្រសើរ»។

ទោះបីយ៉ាងណាយោងតាមលិខិតរបស់លោក(ហូ សិទ្ធី)នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០កន្លងទៅគ្រាន់តែបញ្ជូនដីកានេះទៅក្រសួងធម្មការនិងសាសនាដើម្បី«ពិនិត្យករណីនេះតាមការគួរប៉ុណ្ណោះ»ពោលគឺមិនមែនជាការសម្រេចថាអនុញ្ញាតអោយភិក្ខុ(ឡុងចន្ថា)អាចបន្តភេ.ទជាអ្នកបួសបានទៀតនោះទេ។បញ្ហានេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា៖

ភិក្ខុ(ឡុងចន្ថា)កំពុងបំភ័ន្តភ្នែកមហាជនថាខ្លួនអាចបន្តនៅជាភេ.ទអ្នកបួសទៀតបាន។ គួររំលឹកថា៖ សម្តេចព្រះសង្ឃនាយក(នន្ទ ង៉ែត)បានសម្រេចមិនអោយភិក្ខុ(ឡុងចន្ថា)គង់នៅវត្តភ្នំបូរី,ឃុំព្រែកផ្ទោល,ស្រុកអង្គរបូរី,ខេត្តតាកែវស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ៕