
(ខេត្តឈុនបុរី)៖ នារីជនជាតិខ្មែរម្នាក់ឈ្មោះ(ឈឿន សុខលីន)ភេទស្រី,អាយុ29ឆ្នាំ,មានស្រុកកំណើតនៅភូមិព្រែកបាក់,ឃុំព្រែកទន្លាប,ស្រុកលេីកដែក ខេត្តកណ្តាល។ តាមសាច់រឿងបានអោយដឹងថា៖ នារីជនជាតិខ្មែរខាងលើត្រូវមិត្តភ័ក្ដិធ្វេីការជាមួយយកមកបោះបង់ចោលនៅម្ដុំហ្វែត8ក្នុងតំបន់និគមអាំម៉ាតាក់សិធី,ស្ថិតនៅក្នុងស្រុកផានថង,ខេត្តឈុនបុរី,ប្រទេសថៃ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ទី២២ ខែសីហា ឆ្នាំ២០២០ តាមការបញ្ជាក់របស់បុរសជនជាតិថៃម្នាក់ដែលបានជួយនារីជនជាតិខ្មែរខាងលេីបានសរសេរនៅក្នុងក្រុមហ្វេសប៊ុកមួយថា៖ គាត់បានប្រទះឃើញនារីជនជាតិខ្មែរខាងលេីដេីរបណ្ដេីរយំបណ្ដេីរនៅតាមដងផ្លូវម្ដុំហ្វែត8 ក្នុងស្ថានភាពគ្មានកំលាំងកំហែងគ្មានប្រាក់ជាប់ខ្លួនគ្មានញាតិសន្តាននៅតំបន់នេះទៀតហេីយថែមទាំងមិនចេះនិយាយភាសាថៃទៀតផងពេលឃើញគួរឲ្យអាណិតដូច្នោះបុរសជនជាតិថៃរូបនោះក៏នាំនាងទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍ផានថង
បន្ទាប់មកមានអ្នករត់ម៉ូតូឌុបនៅក្បែរនោះចេះនិយាយភាសាខ្មែរខ្លះៗបានសួរនាំនាងអំពីមូលហេតុដែលកេីតឡើង ហើយនាងបានប្រាប់ថានាងត្រូវមិត្តភ័ក្ដិយកមកបោះបង់ចោលហេីយពេលនេះនាងឃ្លានបាយខ្លាំងណាស់លឺដូច្នោះបុរសជនជាតិថៃចិត្តធម៌ដែលនាំនាងមកបានទៅទិញបាយទិញទឹកនិងនំមួយចំនួនអោយនាងហូបដេីម្បីបន្ធូរភាពហេវហត់ព្រមទាំងផ្ដល់ប្រាក់បន្តិចបន្តួចដល់នាងសម្រាប់ទិញរបស់ហូបចុកតទៅមុខទៀត។
បុរសជនជាតិថៃចិត្ដធម៌ដដែលបានបញ្ជាក់ន្ថែមថានៅវេលាម៉ោង១០:៣០នាទីយប់ថ្ងៃដដែលនោះមានថៅកែចិត្តធម៌ម្នាក់ព្រមទទួលយកនាងទៅធ្វេីការជាមួយព្រោះកន្លែងធ្វេីការគាត់ក៏មានកម្មករខ្មែរធ្វេីការផងដែរ។ ករណីខាងលើនេះសូមអរគុណនូវសន្ដានដ៏ល្អនិងចិត្តធម៌របស់បុរសជនជាតិថៃខាងលើដែលជួយដល់ពលករខ្មែរខាងលេី។ ការចំណាក់ស្រុកធ្វេីអោយអ្នកប្រឈមនិងបញ្ហាគ្រប់បែបយ៉ាង(ឧទាហរណ៍ដូចករណីខាងលើនេះជាដើម មុននឹងចំណាកស្រុកសូមគិតអោយច្បាស់មុននឹងសម្រេចចិត្ត)៕