
បងប្រុសមានឈ្មោះ យ៉ាន រ៉សាក់ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិតែគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានជំ.ងឺ.ម.ហា.រី.ក.អណ្ដាត ដោយគ្រួសារមានជីវភាពក្រីក្រគ្មានលទ្ធភាពព្យាបាល បានលើកម្រាមដៃ១០សុំសប្បុរជនមេត្តាជួយ ដើម្បីអាចព្យាបាល.ជំ.ងឺមូយនេះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារគាត់ក្រក្រីខ្លាំងណាស់ សូម្បីតែផ្ទះក៍អត់មានដែរ គាត់សុីឈ្នួលគេពេលមានរដូវផលម្តងៗ ចំណែកប្អូនស្រីគាត់ក៍ពិការទៀត រស់នៅរងទុក្ខវេទនាណាស់ សព្វថ្ងៃនេះគាត់សុំផ្ទះគេស្នាក់នៅបណ្តោះអាសន្ន ទៅណាក៍មិនបានព្រោះអត់មានថវិការទៅព្យាល។
ប្រភពព័ត៌មានបានបន្តថា គាត់ចង់រស់ដើម្បីឪពុកម្ដាយ និងប្អូនស្រី ព្រោះអត់មានមុខរបរអ្វីពិតប្រាកដទេ ដោយបងប្រុសបានសន្យាថា នឹងខិតខំតស៊ូទាំងឈឺចាប់ដើម្បីចង់បានផ្ទះនៅនិងគេ។ ដូច្នេះ សូមសប្បុរជនមេត្តាជួយដល់បងប្រុសម្នាក់នេះផង (លេខទូរស័ព្ទ៖ 095344675) ក៏ដូចជាជួយចែករំលែកបន្តក្រែងមានសប្បុរជនជួយដល់គាត់៕