
តារាល្បីហ្វីលីពីន Marian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមីនៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែបែរជាសរសេរថា “When in Thailand” ទៅវិញ។ការសរសេរខុសបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់នាងcommentឲ្យនាងកែតម្រូវវិញ។
ទោះមិនមានការបញ្ជាក់តែគេអាចដឹងបានថាជារូបភាពចាស់ពេលនាង និងស្វាមី មកលេងអង្គរវត្តកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសនៅក្នុងរូបភាព ស្វាមីរបស់នាងក៏បានពាក់អាវយឺតដែលមានរូបទង់ជាតិកម្ពុជាយ៉ាងច្បាស់។ ត្រឹមរយៈពេលជាង៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់ប៉ុន្តែគេមិនទាន់ឃើញតារាល្បីហ្វីលីពីនរូបនេះកែតម្រូវនៅឡើយ។ តែមិនយូរប៉ុន្មាន តារាសម្ដែងរបស់ហ្វីលីពីនរូបនេះ បានកែតម្រូវវិញដោយលុបចោល ហើយអ្នកនាងបានសរសេរជាថ្មីថា «Cambodia❤️❤️❤️»៕