មិចចឹង! តារាសម្ដែងហ្វីលីពីន ម៉ារីម៉ា បង្ហោះរូបថតមុខអង្គរវត្ត បែបជាសរសេរថានៅប្រទេសមួយនេះទៅវិញ…ក្រោយមកអ្នកគាំទ្រក៏បាន…

តារាល្បីហ្វីលីពីន Marian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមីនៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែ​បែរជាសរសេរថា “When in Thailand” ទៅវិញ។ការសរសេរ​ខុស​បែបនេះ ធ្វើឲ្យ​អ្នកគាំទ្រជាច្រើនរបស់នាងcommentឲ្យនាង​កែតម្រូវ​វិញ។

ទោះមិនមានការបញ្ជាក់តែគេអាចដឹងបានថាជារូបភាពចាស់ពេលនាង និងស្វាមី មកលេងអង្គរវត្តកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសនៅក្នុងរូបភាព ស្វាមីរបស់នាងក៏បានពាក់អាវយឺតដែលមានរូបទង់ជាតិកម្ពុជាយ៉ាងច្បាស់។ ត្រឹមរយៈពេលជាង៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់ប៉ុន្តែ​គេមិនទាន់ឃើញតារាល្បី​ហ្វីលីពីនរូបនេះកែតម្រូវ​នៅឡើយទេ៕