លោកបងសឹកហើយ! ក្រោយបួសជាព្រះសង្ឃបាន១ខែ លោក​បង​ ដេវីត បានប្រកាសថ្ងៃ​សឹក​វិញហើយ គឺនៅថ្ងែ…(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថានាពេលនេះ តារាចម្រៀងលោក ងួន ចាន់ដេវីត បានកំពុងបួសសាងផ្នួសជាព្រះសង្ឃ ក្នុងចិត្តជ្រះថ្លានៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់,ខេត្តបាត់ដំបង ដោយមិនបានកំណត់ថាពេលណាទើបតេជគុណសឹកវិញនោះទេ ហើយតេជគុណក៏បានប្រាប់ថា តេជគុណសុំជួនបុណ្យទាំងនេះអោយមនុស្សទាំងអស់ស្រលាញ់ផង និងស្អប់តេជគុណផងដែរ

ហើយបើកគិតមកដល់ពេលនេះ តេជគុណដេវីត បានបួសកាន់សិលបានប្រហែលជាជិត១ខែមកហើយ។ យ៉ាងណាក្រោយពីបានបួស ដាក់ចិត្តស្ងប់រៀនសូត្រក្នុងផ្លូវព្រះធម៌ជិត១ខែមក តេជគុណងួន ចាន់ដេវីត បានសម្រេចចិត្តនឹង​ផ្សឹក​វិញ​នៅ​ថ្ងៃ​ទី២២,ខែសីហា,ឆ្នាំ២០២០នេះវិញហើយ នេះបើយោងតាមឆានែលយូធូបឈ្មោះ«Ra Soso HD»បានធ្វើការសំភាសន៍ជាមួយតេជគុណ។

គួររំលឹកថា តេជគុណងួន ចាន់ដេវីត ជ្រើសរើសយកព្រះធម៌ពេលនេះ គឺដោយសារតែមួយរយៈនេះលោកចង់នៅកន្លែងភាពស្ងប់ស្ងាត់ ក៏ដូចជាចង់រំងាប់អារម្មណ៍ដើម្បីយល់ដឹងពីព្រះពុទ្ធសាសនា ដូច្នេះហើយទើបលោកសម្រចចិត្តបួសបែបនេះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖