អាសូរខ្លាំងណាស់ ! តខ្សែភ្លើងបម្រុង ឆ ក់ ត្រី បែរជា ភ្លាត់ស្នៀត ឆ ក់ ខ្លួនឯង ស្លា ប់ ទៅវិញ

(ខេត្តពោធិ៍សាត់)៖ បុរសម្នាក់បាន.បា.ត់.ប.ង់.ជី.វិ.ត.ក្នុងទឹកប្រឡាយដោយសារឆ្លងចរន្តអគ្គិសនី គ្រាដែលគាត់ព្យាយាមរាយខ្សែភ្លើងចេញពីផ្ទះដើម្បីឆ.ក់.ត្រីក្នុងប្រឡាយប៉ុន្តែជាអកុសលក៏ភ្លាត់ស្នៀត.ឆ.ក់.ខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកប្រឡាយខាងជើងផ្ទះ.ជ.ន.រ.ង.គ្រោះចម្ងាយប្រមាណ៧០ម៉ែត្រស្ថិតនៅភូមិត្រាង,សង្កាត់ស្វាយអាត់,ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឱ្យដឹងថា ជ.ន.រ.ង.គ្រោះមានឈ្មោះ(ឃន ឃី)ភេទប្រុស,អាយុ២៩ឆ្នាំ,ជនជាតិខ្មែរ,បច្ចុប្បន្នរស់នៅភូមិសង្កាត់កើ.ត.ហេ.តុខាងលើ។ ប្រភពដដែលបន្តទៀតថា ជ.ន.រ.ង.គ្រោះ.បានរាយខ្សែភ្លើងចេញពីផ្ទះចំនួន២ដុំភ្ជាប់ជាមួយឬស្សីមានដែកប្រវែងប្រមាណជាង៣ម៉ែត្រចំនួន២កំណាត់ក្នុងគោលបំណង.ឆ.ក់.ត្រីប៉ុន្តែក៏ត្រូវភ្លាត់ស្នៀតបែបនេះ។

ករណីនេះសមត្ថកិច្ចបានសហការគ្នាចុះពិនិត្យនិងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់មុនធ្វើកំណត់ហេតុប្រគល់.ស.ព.ជូនសាច់ញាតិដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕