
ក្រោយពីបានទទួលដំណឹងដ៏សោកសៅមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងការ.ស្លា.ប់.របស់កូនស្រីរបស់តារាកំប្លែងជើងចាស់នាយ វាំង ដឺ ដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសាររលាកស្រោមខួរ។ ជាមួយគ្នានេះដែរអ្នកស្រី ទ្រី ដាណា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនូវថវិការចំនួន១០០០$ផងដែរ។
ជាក់ស្ដែងអ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា៖«សង្វេគណាស់លោកអើយឃើញកូនស្រីរបស់លោកពូតារាកំប្លែងវាំងដឺទទួលមរណៈភាពទាំងវ័យក្មេង😥😥😥លឺថារលាកស្រោមខួរក្បាលហើយឈាមសស៊ីឈាមក្រហមទៀត។
កាលនៅក្មេងៗចូលចិត្តមើលលោកពូណាស់ឃើញលោកពូល្បីលេងកំប្លែងច្រើនឆ្នាំដែរមិននឹកស្មានថាជីវិតពិតរបស់គ្រួសារនិងកូនៗគាត់លំបាកយ៉ាងនេះ។ នាងខ្ញុំសូមចូលរួមរំលែកទុក្ខ 1000$ផងសង្ឃឹមថាអាចជួយដោះស្រាយបានខ្លះ🙏»