ទីបំផុត លោក ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្មហង្សមាស ទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra ហើយ ជាមួយកុងត្រារយៈពេលដល់ទៅ…

(ភ្នំពេញ)៖ បើតាមលោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្មGalaxy Navatraបានអោយដឹងនៅរាត្រីថ្ងៃទី១៩,ខែសីហា,ឆ្នាំ២០២០នេះថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្មGalaxy Navatraជាមួយកុងត្រារយៈពេល៥ឆ្នាំ។ កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥,ខែសីហា,ឆ្នាំ២០២០ខាងមុខនេះ នៅសណ្ឋាគារGarden Cityជិតវិមានឈ្នះឈ្នះ ហើយសម្រាប់ព័ត៌មានលម្អិតនឹងបង្ហាញនៅក្នុងសន្និសីទកាសែតនាថ្ងៃនោះ៕