
លោក យ៉ែម វណ្ណៈ ដែលជាអ្នកវាយតម្លៃអាជ្ញាកណ្តាលបាល់ទាត់ និងជាគ្រូអប់រំកាយនិងកីឡានៅវិទ្យាល័យច្បារអំពៅ បានទទួលមរណភាពហើយ ក្នុងវ័យ៣៩ឆ្នាំនៅថ្ងៃទី១៥,ខែសីហា,ឆ្នាំ២០២០។ ស.ពរបស់លោកកំពុងតម្កល់ធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពង់ធំ។ លោកយ៉ែម វណ្ណៈ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃព្រឹកទី១៥,ខែសីហា,ឆ្នាំ២០២០
ប៉ុន្តែក្រោយជំ.ងឺ.លើស.ជាតិ.ស្ករ.ក្នុង.ឈា.ម និងទឹក.ដក់.ក្នុង.សួ.តធ្វើទុក្ខខ្លាំង លោកក៏បានទទួលមរណភាពនៅយប់ថ្ងៃទី១៥ ខែសីហា។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហោះសារចូលរួមរំលែកទុ.ក្ខដល់មរណៈភាពរបស់គ្រូឧទ្ទេស និងជាអ្នកវាយតម្លៃអាជ្ញាកណ្ដាលរូបនេះផងដែរ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សរសេររៀបរាប់ថា៖
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមចូលរួមរំលែកទុ.ក្ខដល់មរណៈភាពរបស់ លោក យ៉ែម វណ្ណៈ ដែលជាគ្រូឧទ្ទេស និងជាអ្នកវាយតម្លៃអាជ្ញាកណ្ដាលរបស់ស.ប.ក។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការសោកស្ដាយក្នុងការបាត់បង់រូបលោក ដែលជាធនធានមនុស្សសំខាន់មួយរូប ក្នុងការអភិវឌ្ឍអាជ្ញាកណ្ដាលរបស់វិស័យបាល់ទាត់របស់កម្ពុជា។
សហព័ន្ធបានបន្តថា តាមរយៈលោក ថោង ច័ន្ទកិត្យា តំណាងអោយឯកឧត្តមប្រធានសហព័ន្ធ ក៏ដូចជាបុគ្គលិកស.ប.ក បានអញ្ជេីញចូលរួមពិធីបុណ្យស.ព នឹងបាននាំយកបច្ច័យរបស់ស.ប.ក ចូលរួមរំលែកទុ.ក្ខក្រុមគ្រួសារនៃស.ពលោក យ៉ែម វណ្ណៈ ដែលបានទទួលមរណភាពនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ សូមវិញ្ញាណក្ខន្ធលោក យ៉ែម វណ្ណៈ បានទៅកាន់សុគតិភព៕