រទេះគោខ្មែរស្នាដៃបុព្វបុរសខ្មែរយើង គឺជាសម្បត្តិបេតិកភណ្ឌជាតិ ដែលបានកើតមានតាំងពីមុនសម័យអង្គររាប់ពាន់ឆ្នាំ

ហ្វេសបុក៖ បើតាមប្រភពពីផែកហ្វេសបុកមួយដែលមានឈ្មោះថាSOM.Aun.Pageបានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនថា៖ រទេះខ្មែរនៅក្នុងផ្នត់គំនិតនៃវប្បធម៌ខ្មែរ! តើប្រជាជនខ្មែរប៉ុន្មានភាគរយដែលនៅចាប់អារម្មណ៏ចំពោះរទេះគោខ្មែរ? ដោយសារតែភាពរីកចំរើននៃសម្ភារៈនិយមបានធ្វើអោយមនុស្សភាគច្រើន បំភ្លេចចោលនូវរទេះគោ.រឺរទេះក្របី ហើយបានប្តូរទៅប្រើគោរយន្តរឺគ្រឿងចក្រផ្សេងៗជំនួសវិញ។
យើងសង្កេតឃើញវត្តមានរទេះគោរឺរទេះក្របី លែងឃើញមាននៅតាមផ្ទះរឺនៅតាមភ្លឺស្រែចំការរបស់កសិករទៀតហើយ។ ពោលគឺយើងនៅឃើញមានវត្តមានតិចតួចនៅតាមកន្លែងរមនីយដ្ឋាន រឺនៅតាមភោជនីយដ្ឋានមួយចំនួនដែលមានមុខងារជាការដាក់តាំងលំអ មិនមែនមានមុខងារសម្រាប់ប្រើប្រាស់ដឹកជញ្ជូនជាប្រយោជន៏ដូចសម័យមុនៗ។


តើកូនខ្មែរជំនាន់ក្រោយនៅស្គាល់រទេះរឺទេ? ហើយវត្តមានរទេះគោរឺរទេះក្របីវានឹងអាចបាត់បង់រឺទេសម្រាប់ទៅថ្ងៃអនាគត?
លោកសុខ ធួ​ក.ប្រធាន​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង តាមរយៈពត៌មានកោះសន្តិភាពកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ថា៖ រទេះគោ​ខ្មែរ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​បាន​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង។
ជាក់ស្តែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទអង្គរវត្ត​មាន.រទេះគោ.រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំងនិង​រទេះដឹក​កាំភ្លើង​ធំ​ជាដើមគឺជា​ស្នាដៃ​របស់​ដូន​តា​ខ្មែរ គប្បី​កូន​ខ្មែរ​យើង​នាំ​គ្នា​រក្សា​ទុក​ស្នាដៃ​នេះ​កុំអោយ​បាត់បង់​គឺ​ដើម្បី​អោយ​ប្រពៃណី​វប្ប​ធ​ម៌​​ជាតិ​ពិតជា​រុងរឿង​ឡើង​វិញ៕ប្រភព៖SOM Aun Page