លោក Uriah Lyford ជាជនជាតិអាមេរិក និងភរិយា រូមទាំងកូន ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស្រស់ស្អាត ដោយអមជាមួយសារមួយឃ្លាថា…

អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ភាគច្រើនពិតជាស្គាល់ហើយនូវ បុរសម្នាក់ឈ្មោះ យូរ៉ាយ «Uriah Lyford» ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថា ជាគ្រូបង្រៀនស្ម័គ្រចិត្ត ដែលបានបំពេញភារកិច្ច ផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នាក្រុងប៉ោយប៉ែត។

ដោយឡែកនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោកបាននាំភរិយា និងកូន ទៅលេងខេត្តសៀមរាបហើយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ជនបរទេសរូបនេះ និងភរិយា រួមទាំងកូន បានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង។

ដោយលោក Uriah បានបង្ហោះរូបភាពស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អមជាមួយសាររៀបរាប់ថា៖ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត😊🙏❤️🇰🇭៕