មានរឿងអីចេះ! អ្នកនាង ខាត់ សុឃឹម និងអ្នកនាង ទ្រី ដាណា បង្ហោះសារផ្លែផ្កាដាក់គ្នា ទៅវិញទៅមក ដោយសរសេររៀបរាប់ថា…

(ភ្នំពេញ)៖ នាថ្ងែទី១៧ ខែសីហា ឆ្នាំ២០២០ អ្នកនាង ខាត់ សុឃឹម បានសរសេររៀបរាប់បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ យីចែហើយ បុណ្យធ្វើលុយខ្លួនអែង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអីស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែអែងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាបចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់៧០មនុស្ស១ប្រទេសអោយជឿចែអោយស្រលាញ់ចែអែងបានទេមនុស្ស១០ចិត្ត១០ណាចែ😓ចែអែងចង់បានfeed backពីបុណ្យមែនចែ😌copyមិត្ត តែហួសចិត្តដែរ😂

ក្រោយពីបានឃើញដូច្នេះ អ្នក​នាង ទ្រី ដាណា ដែលគ្រប់គ្នាស្គាល់ថា ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរធម៍ តែងតែជូយដល់អ្នកក្រីក្រលំបាកជាច្រើនកន្លងមកនេះ អ្នកនាងបានថត(Screenshot)សាររៀបរាប់ដែលបង្ហោះដោយអ្នកនាង ខាត់ សុឃឹម (តែមិនជាប់ឈ្មោះ) យកមកបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក អមជាមួយការសរសេររៀបរាប់ថា៖

ហើយយាយឯងមិនខ្លាច ពាក្យសម្បថទេអីយាយ? ឬមួយក៏យាយឯងធ្លាប់ធ្វើអាក្រក់ដាក់គេហើយយាយឯងស្បថបំពាន ចំណែកខ្ញុំវិញគឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរព្រោះខ្ញុំបរិសុទ្ធមិនដូចយាយឯងនោះទេគេស្បថហើយនៅឆ្លើយថាគេអញ្ចេះអញ្ចុះទៀតសង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយមើលទៅបានជាធ្លាក់ដុនដាបដល់ពេលនេះសាងល្អទៅព្រោះជីវិតមនុស្សម្នាក់ម្នាក់មានឡើងមានចុះហើយមានចុះហើយកាន់តែចុះទៀតប្រយ័ត្នសម្ដីប្រយ័ត្នត្រូវបណ្ដាសាណាយាយចាស់ហើយខំកសាងខ្លួនឲ្យល្អទៅក្រែងលោថ្ងៃក្រោយមានបញ្ហាអីខ្ញុំផ្ដល់ជំនួយឲ្យខ្លះហើយយាយឯងនិយាយមកធ្វើមើលតែខ្ញុំនឹងចង់ជិះយន្តហោះជាមួយយាយឯងអញ្ចឹងមានសួរខ្ញុំអត់ថាខ្ញុំចូលចិត្តយាយឯងឬមួយក៏អត់

ថៅកែហាងពេជ្ររូបនេះ បានបន្តថា៖ យាយប៉ិនេះសង្ស័យធ្លាប់ធ្វើអាក្រក់មកច្រើនហើយមើលទៅបានជា ទ្រាំមិនបានឃើញបញ្ចេញមតិមួយបែបនេះ សង្ស័យយាយប៉ិឯងកុំខ្ញុំយូរហើយ ហើយខ្ញុំទៅធ្វើអីយាយឯងដែរ មិនអីទេខ្ញុំរង់ចាំទទួលជានិច្ចប៉ុន្តែសូមជំរាបឲ្យហើយខ្ញុំមិនមែនប្រភេទមនុស្សជេរបញ្ចោរគ្នាតាមអនឡាញនោះទេស្គាល់ខ្ញុំឲ្យច្បាស់អញ្ចឹងបើសិនជាមានការអីបន្តទៀតយើងជួបគ្នានៅកន្លែងផ្សេង ហើយអញ្ជើញយាយឯងញ៉ាំទឹកតែឲ្យឆ្ងាញ់មាត់ដង»

ក្រោយពីបានឃើញសារនេះភ្លាម តារាពហុជំនាញ អ្នកនាង ខាត់ សុឃឹម បានថត(Screenshot)សាររៀបរាប់របស់អ្នកនាង ទ្រី ដាណា យកមកបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក អមជាមួយការសរសេររៀបរាប់ឆ្លើយតបទៅវិញថា៖ ខ្ញុំនិយាយ ខ្ញុំហ៊ានទទួលថាខ្ញុំនិយាយ ខ្ញុំនិយាយត្រង់ទេចៅ សូមជូនពរចៅអោយមានបានរហូត (អរគុណចៅ ដែលមានចិត្តមេត្តាដល់យាយ តែយាយមានប្រហុកសុីហើយចៅ)🙏សុំទោសដែលនិយាយទៅចៅរើសដាក់ខ្លួន យាយនិយាយមិនចំពោះអ្នកណាទេ អត់បាននិយាយចំឈ្មោះទេ ហើយការសរសេយកពីគេដែរនឹង ហុឺ គិតម៉េចទៅចៅ ខឹងហើយនៀក😩ហុឺគិតទៅ អ្នកមានសមយ័2020អញ្ចឹង?😂សុំទោសប្អូន ទឹកចិត្តប្អូន បងអរគុណ🙏»៕