
ហ្វេសប៊ុក៖ សព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំ ចំណី នេះជាហេតុធ្វើឲ្យ ផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ដោយឡែកកាលពេលថ្មីៗនេះមានការបង្ហោះសារមួយ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូកដាក់បាយជំនួសប្រអប់ស្នោរ ប្រសិនបើគាំទ្រជួយស៊ែរផងបាទ។ ក្រោយមកធ្វើអោយ មហាជនចាប់អារម្មណ៏និង បានចូលរួមបព្ចេាញមតិរៀងៗខ្លួន ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបំផុសគោលគំនិតមួយតែប៉ុណ្ណោះ។
ជាការប្រសើរណាស់បើប្រជាពលរដ្ឋយើងអាចប្រើប្រាស់វត្ថុសរីរាង្គដូចជាស្លឹកឈូក ស្លឹកចេកនេះបានព្រោះថាពេលគេបោះចោលវត្ថុទាំងនេះវាអាចបំបែកធាតុវាក្នុងធម្មជាតិបានល្អណាស់មិនប៉ះពាល់ដល់គុណភាពបរិស្ថានដូចថង់ប្លាស្ទីកឬប្រអប់ស្នោនេះឡើយ។ដូចនេះការវេចខ្ចប់បែបនេះជៀសផុតពីសារធាតុជាតិគីមីបានមួយកម្រិតផងដែរ។ មួយវិញទៀត«ស្លឹកឈូកឬស្លឹកចេក» ឆាប់រលួយនិងអាចប្រើប្រាស់ជាជីធម្មជាតិបាន។ ក្រៅពីស្លឹកឈូកងាយស្រួលនៅក្នុងការថែរក្សាម្ហូបអាហារនំចំណីហើយក៏បានគាំពារបរិស្ថានផងដែរ៕