
អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាព និងមហាជនស្គាល់ថាជាតារាដែលមានសម្លេងបែបស្អក ក្រអួនក្រអៅដក់ជាប់ក្នុងបេះដូងអ្នកស្ដាប់ ខណៈជីវិតឯកជនរបស់នាងហាក់មានភាពកក់ក្ដៅមិនដែលលេចឮអ្វីធំដុំឡើយ។
ដោយឡែក នាព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០នេះ តារាចម្រៀង យក់ ថិតរដ្ឋា បានសម្រាលកូនស្រីរបស់នាង ដោយជោគជ័យហើយ នៅមន្ទីរពេទ្យឯកជនមួយកន្លែង។
ពេលនេះទាំងម្ដាយទាំងកូនស្រី គឹមានសុខភាពល្អធម្មតាទេ កូនស្រីដែលជាកូនទី៣ ទើបតែកើតរបស់អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៊ុណ្ណាដែត មានឈ្មោះថា ឃុំ រដ្ឋាណាតាលី ហៅ លីលី៕