លោកឧកញ៉ា ឌួង ឆាយ បានចាត់ក្រុមការងារ ទៅសួរសុខទុក្ខបងប្រុសដែល ពិ ការ ជើងម្ខាង ថែមទាំងជូនថវិការចំនួ​ន…

កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានចិត្តអាណិតអាសូរជាខ្លាំង ក្រោយពីបានឃើញបងប្រុសម្នាក់ ដែលបានជួបគ្រោះ.ថ្នា.ក់.ច.រា.ចរ.ណ៍ បណ្ដាលឲ្យគាត់រ.ង.រ.បួ.ស.យ៉ាង.ធ្ង.ន់.ធ្ងរ រហូតត្រូវកា.ត់ជើ.ងម្ខាង​ ដោយបងប្រុសបានអំពាវនាវសុំសប្បុរសជនមេត្តាជួយដល់រូបគាត់ផង ព្រោះគាត់មានការលំបាកជាខ្លាំង។

ក្រោយពីបានដឹងដំណឹងនេះ លោកឧកញ៉ា ឌួង ឆាយ បានចាត់ក្រុមការងារ ឲ្យទៅសួរសុខទុក្ខបងប្រុសកំសត់រូបនេះ ថែមទាំងបានជូនថវិកាចំនួន 2,000,000៛។ ដោយលោកឧកញ៉ា បានសរសេររៀបរាប់ថា៖ ក្រុមការងាររបស់ខ្ញុំបាទបានទៅសួរសុខទុក្ខ និងឧបត្ថមថវិកា 2,000,000៛ ជូនចំពោះបងប្រុស មៀង សុភក្តិ រស់នៅភូមិថ្មពូនកណ្តាល,ឃុំថ្មពូន,ស្រុកព្រៃឈរ,ខេត្តកំពង់ចាម ដែលគាត់បាន.ពិ.ការ.បាត់បង់ជើ.ងម្ខាងហើយរហូតបាត់បង់ទាំងអវយវៈក្រោម ដោយបន្ទោរបង់តែតាមបំពង់ទុយោដោយសារ.គ្រោះថ្នា.ក់.ច.រា.ចរ.ណ៍

លោកឧកញ៉ា បានបន្តថា ពិតជាគួរអោយអាណិតគាត់ណាស់ហើយក៏អរគុណដល់លោកមេឃុំថ្មពូនដែលបានជួយនាំផ្លូវ និងចូលរួមជាមួយក្រុមការងាររបស់ខ្ញុំបាទ លេខទូរស័ព្ទរបស់បង មៀង សុភ័ក្ត 066471500 ABA Account:012792046 Sing Chantha ក្រុមការងាររបស់ខ្ញុំនៅឃុំបុសខ្នុរដែលនៅជាប់ព្រំប្រទល់នឹងស្រុកព្រៃឈរពីព្រោះគាត់ និងក្រុមគ្រួសារមិនមានគណនីABA៕