នៅក្មេងសោះមិចមិនខំរៀន! ឃាត់ខ្លួនចោរវ័យក្មេងម្នាក់ ដោយបានប្រព្រឹត្តបទល្មើសលួចកាបូប នៅផ្សារកាច់ជ្រុង ក្នុងក្រុងតាខ្មៅ…(មានវីដេអូ)

(កណ្ដាល)៖ អាជីវករលក់ដូរនៅផ្សារកាច់ជ្រុង ក្នុងក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនចោរវ័យក្មេងម្នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចកាបូប។ ដោយហេតុការណ៍នេះ បានកើតឡើងការពីវេលាម៉ោង ១២:៤៥នាទី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីត្រូវបានឃាត់ខ្លួន ចោរវ័យក្មេងរូបនេះ បានលើកដៃសំពះអង្វរឲ្យគេអាណិត ហើយដោយសារអាជីវករមានចិត្តធម៌ មិនបានវាយធ្វើបាបដល់ចោលវ័យក្មេងរូបនេះឡើយ ដោយបានចាប់បញ្ជូនទៅឲ្យប៉ូលីសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕​ ប្រភព «Sochom Lsr»

https://www.facebook.com/sochom168/videos/2327541730874359/