មន្រ្តីជំនាញរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារបានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់នៅក្នុងផ្សារ រមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន៥៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

* ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖
-ទឺកត្រីកោះកុង ចំនួន៥០ដប
-នំធុង ចំនួន៧ ធុង ស្មើនឹង ៣៥ គីឡូក្រាម
-តែបញ្ចប់ ចំនួន៣០ កញ្ចប់
-ថ្នាំដុសធ្មេញ ចំនួន២៥ ប្រអប់
-ប្រេង កូឡា ចំនួន២៧ ប្រអប់

បន្ទាប់មកមន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕