ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពី…

(ព្រះវិហារ)៖ ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ស្ថិតក្នងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពីក្រុងព្រះវិហារ ។ ប្រាសាទនេះ បានក៏សាងឡើងនៅ គស ១០០២ ដ់ល់ ១០៥០ ដោយព្រះបាទសុរយវរ្ម័នទី១ និងកសាងចុងក្រោយដោយព្រះបាទជ័យវរ្ម័នទី ៧ ( គស ១១៨១ )សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មញសាសនា ។  តំបន់ប្រាសាទព្រះខាន់ មានកំពែង ២ ជាន់ និងមានប្រសាទធំតូចជាច្រើន និងមានផ្លូវបុរាណតភ្ជាប់ពីប្រាសាទបេងមាលា ។ ទីតាំងនេះជាតំបន់ប្រាសាទធំទី ៣ របស់ខេត្តព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហារ និងកោះកែរ និងអាចអោយភ្ញៀវទេសចរណ៏ចូលទស្សនាបានគ្រប់រដូវ ហើយទីតាំងនេះក៏ស្តិតក្នុងដែនការពារទេសភាពដែលគ្រប់គ្រងដោយក្រសួងបរិស្ថានផងដែរ ។ការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍតំបន់្របាសាទព្រះខាន់ ស្ថិតក្រោមក្រសួងវប្បធ៏ម និងរដ្ឋបាលខេត្ត ក្រោមយន្តការគណកម្មការអភិវឌ្ឍទេសចរណ៏ខេត្ត ។

ប្រភព៖ ក្រសួងទេសចរណ៍