
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចបង្កើតនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញា « ខេត្តកែប »។ យោងតាមប្រកាសលេខ ២៦១៨ ប្រករបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា ខេត្តកែប ត្រង់ប្រការ ៣ ចែងថានិមិត្តសញ្ញា ខេត្តកែប ត្រូវបានប្រើប្រាស់ជាផ្លូវការដូចខាងក្រោម៖
– ដាក់នៅកន្លែងធ្វើការងារ
– ដាក់នៅលើក្បាលលិខិតឯកសារនិងស្រោមសំបុត្រផ្លូវការ
– ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តកែប
– ប្រើប្រាស់ជាផ្លូវការក្នុងករណីផ្សេងៗទៀតដែលចាំបាច់៕