តោះសាកធ្វើទាំងអស់គ្នា! របៀបធ្វើ ឆាឡុកឡាក់សាច់គោ រីករាយជាមួយរស់ជាតិដ៏ឆ្ងាញ់នៅពេលជួបជុំ…

បៀបធ្វើ «ឆាឡុកឡាក់សាច់គោ» គ្រឿងផ្សំ៖ -សាច់គោយកសាច់ផុយ ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត-ទឹកត្រី,ស្ករស,ម្សៅស៊ុប,ទឹកប្រេងខ្ចង,ម្រេច,ក្រូចឆ្មា-ម្សៅឆាយកមកលាយជាមួយទឹកបន្តិចកូរអោយរលាយចូលគ្នាអស់-ខ្ទឹមសចិញ្ច្រាំ-បន្លែ: ត្រសក់,ប៉េងបោះ,ខ្ទឹមបារាំង,ហាន់ស្ដើងៗ និងសាលាដ។

វិធីធ្វើ៖ -យកបន្លែមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ-យកសាច់មកលាយជាមួយទឹកត្រី,ស្ករស,ម្សៅស៊ុប,ទឹកប្រេងខ្ចង ច្របល់អោយសព្វចូលគ្នា-ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូលកូរអោយសព្វ(បន្ថែមទឹកបន្តិចបើស្ងួត)ទុកអោយឆ្អិនបន្តិច

រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់-បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះរួចលាបម្រេច,ស្ករស,អំបិល,ក្រូចឆ្មា ហើយរួចភ្លក់មើលអោយល្មមតាមការចូលចិត្តញាុំស្ទាប់គ្នាបន្លែ ជ្រលក់ទឹកម្រេចជាការស្រេច៕