ស្រួលធ្វើសោះ! របៀបធ្វើ ខាត់ណាទឹកភ្នែក ងាយៗ ត្រូវជាមួយស្រាបៀរត្រជាក់ៗ…

របៀបធ្វើ «ខាត់ណាទឹកភ្នែក» គ្រឿងផ្សំ៖ -សា.ច់គោ(សា.ច់ផុយ)ហាន់ជាបន្ទះៗ-ខាត់ណា កាត់ជាកង់ (កុំវែងរឺខ្លីពេក)-ខ្ទឹមស,ខ្ទឹមក្រហម ចិញ្ច្រាំ-ទឹកក្រូចឆ្មា-ម្ទេសស្រស់ (ដាក់អោយច្រើន)-ស្ករស,ម្សៅស៊ុប,អំបិល,បីចេង។ របៀបធ្វើ៖ ដាំទឹកអោយពុះ រួចដាក់ខ្លាញ់ចូលបន្តិច(ដើម្បីអោយបន្លែនៅខៀវល្អ)ហើយដាក់ខាត់ណាចូល ស្រុះកុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ក្នុងទឹកត្រជាក់។

បន្ទាប់មកយករៀបដាក់លើចាន អោយបានស្អាត។ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ ដាក់សា.ច់គោចូលចៀនត្រលប់ចុះត្រលប់ឡើង(តែមួយភ្លែតទេ)ស្រង់ចេញយកមកហាន់ជាដុំៗល្មម។ បន្ទាប់មកយកសាច់គោមកដាក់ក្នុងចានដែលត្រូវទទួលទានជាមួយខាត់ណា។

ច្របាច់ទឹកក្រូចឆ្មាចូលក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមស,ខ្ទឹមក្រហម និងម្ទេស ទុកប្រហែល10នាទី(ដើម្បីកុំអោយក្រពុលខ្ទឹម)រួចហើយដាក់ស្ករស,ទឹកត្រី,ម្សៅស៊ុប និងបីចេងបន្តិច កូរអោយសព្វរលាយចូលគ្នាអស់ភ្លក់មើលអោយល្មមហើយ ទើបយកមកស្រោចពីលើសាច់ និងខាត់ណា ដែលបានត្រៀមទុករួចជាការស្រេច៕