ងាយៗហើយឆ្ងាញ់! របៀបធ្វើ ស្ទេកសាច់គោ និងទឹកជ្រលក់បែបអឺរ៉ុប…

ស្ទេកសាច់គោ៖ គ្រឿងផ្សំ៖ សា.ច់គោអូស្ត្រាលី អាចរកទិញបានតាមផ្សារទំនើប បេីបងប្អូនយកសា.ច់គោខ្មែរ ត្រូវយកសាច់ត្រង់គុម្ព.ក អំបិល-ម្រេច-ទំពាំងបារាំង-ប្រេងអូលីវ-ស្លឹក rosemary (បេីគ្មានបងប្អូនអាចប្រេីជីវ៉ាន់ស៊ុយរឺមិនបាច់ដាក់ក៏បាន)-ផ្សិត-ប៉េងប៉ោះ-ប័រប្រៃ(salt butter)-ខ្ទឹមសរ បកសំបក ហ្នឹងខ្ទឹមសរ ចិញ្រ្ចាំបន្តិចសំរាប់ឆាបន្លែ-បន្លែអាចដាក់តាមចំនង់ចំនូល បងប្អូនអាចដាក់ខាត់ណាខៀវ Brocoli ក៏បាន រឺស្ពៃក្ដោប ហាន់ជាសសៃរ លាយជាមួយទឹកម៉ាយាណេសក៏បាន។

វិធីធ្វើ៖ រោយអំបិលហ្នឹងម្រេចបន្តិចលេីសាច់ បន្ទាប់មកដាក់ប្រេងអូលីវចូលខ្ទះអោយរាងក្តៅបន្តិចសឹមដាក់សា.ច់គោចូល បងប្អូនអាចជ្រេីសនាទីដេីម្បីអោយសាច់ឆ្អិនតាមបងប្អូនចូលចិត្ត (ឆ្អិនតិចតិច2-4 នាទី) បន្ទាប់មកដាក់ប័រប្រៃចូល ហេីយដួសស្រោចទាំងសងខាងសាច់អោយបានមួយនាទីសឹមដាក់ខ្ទឹមបកចូល ចាប់សាច់ដាក់ទុកមួយឡែក ដាក់ខ្ទឹមសរចូលហ្នឹងដាក់ទំពាំងបារាំងចូលមួយនាទី ក្នុងខ្ទះដែលចៀនសា.ច់ដដែល បន្ទាប់មកដាក់ផ្សិតហ្នឹងប៉េងប៉ោះចូលប្រហែលពីរនាទី រឺយូរជាងតាមបងប្អូនចូលចិត្តឆ្អិនខ្លំាងរឺឆ្អិនល្មម។

សំរាប់អ្នកចូលចិត្តទឹកជ្រលក់បែបអឺរ៉ុប របៀបធ្វេី៖ គ្រឿងផ្សំៈ ទឹកម្រេចខ្មៅ–ម្រេចខ្មៅ50g–ខ្ទឹមស10g–ខ្ទឹមក្រហម10g–ខ្ទឹមបារាំង10g–ស្រាក្រហម 20g–ប៊័រ10g–ទឹកជ្រលក់Demi Glace 50g–អំបិល។ របៀបធ្វើ៖ ឆាខ្ទឹមស,ខ្ទឹមក្រហម,ខ្ទឹមបារាំង ជាមួយប៊័រឱ្យឡើងឈ្ងុយ និងឡើងពណ៌ រួចដាក់ស្រាក្រហមចូល ហើយរំងាស់ឱ្យដាច់ស្រា។ បន្ទាប់មកដាក់ទឹកជ្រលក់ Demi Glace អំបិល និងម្រេចខ្មៅចូល រួចកូរឱ្យសព្វនិងភ្លក្សមើលតាមចំណូលចិត្ត៕