ក្ដៅៗ ! ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ត្រូវបានសម្រេចផ្អាកហើយ…

យោងតាមលិខិតពីទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងពីករណីសំណើរគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០២០។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធីបតីស្រីង្គារ មេត្តាជ្រាបថារាជរដ្ឋាភិបាលយល់ព្រមឲ្យផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០២០៕ អានលម្អិតសេចក្ដីប្រកាសនៅខាងក្រោមនេះ