ពេលមានភ្លៀង សូមប្រយ័ត្ន ! បង្គោលភ្លើងអគ្គិសនីចំនួន៣ដើមបានរំលំដោយសារតែ….

(ក្រុងព្រះសីហនុ)៖ មន្ត្រីអគ្គិសនីបានថ្លែងឲ្យដឹងថា បង្គោលភ្លើងអគ្គិសនីចំនួន៣ដើមបានរំលំដោយសារភ្លៀងហូរច្រោះដី នៅថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅភូមិ០១,ភូមិ០២,ភូមិ០៣,សង្កាត់លេខ០៣,ភូមិ០៤,ភូមិ០៥,សង្កាត់លេខ០៤,ក្រុងព្រះសីហនុ,ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ។ ជាមួយគ្នានេះអគ្គិសនីខេត្តព្រះសីហនុក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីនិង.គ្រោះ.ថ្នា.ក់.ដល់អាយុ.ជី.វិ.ត.ជាយថាហេតុ៕