
ដោយមើលឃើញផលវិបាកដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិក ពិសេសដើម្បីចូលរួមថែរក្សាបរិស្ថានផងនោះ យុវជនមួយក្រុមនៃវិទ្យាល័យតេជោ ហ៊ុន សែនសំរោង ក្នុងក្រុងសំរោង,ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ។ គម្រោងមានឈ្មោះថា«ដើម្បីសហគមន៍ខ្ញុំ»បានលើកចេញជាពាក្យស្លោក«ចូលរួមថែរក្សាកាពារនិងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា»បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនាំគ្នាងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិនៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។
លោក(អោក គិមសួរ)ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំបានឱ្យដឹងថា៖ គម្រោងធ្វើចានដែលផលិតចេញពីស្លឹកឈើប្រភទឈើខ្លុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ ក្រុមយុវជនកំពុងរៀបចំសាកល្បងនិងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនារូបរាង,ទំហំ,ចំណុះ,ពណ៌តម្លៃនិងពីគុណភាពរក្សាទុកផងដែរ។
លោក(លឿន ឆៃមិញជូ)សិស្សវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យបានសំណូមពរដល់ប្រជារដ្ឋក្នុងសហគមន៍ឱ្យចូលរួមកាត់បន្ថការប្រើប្រាស់ចានស្នោរឬចានប្លាស្ទិកនិងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើដែលអាចរកចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត។
អ្វីដែលរំពឹងទុកនោះចានផលិតឡើងពីស្លឹកឈើធម្មជាតិដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ននឹងអាចប្រើជំនួសចានស្នោរឬចានប្លាស្ទិកបាននាថ្ងៃខាងមុខ៕