
(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្រ្តីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការបែងចែកប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ថ្មីដែលទទួលបាន។
ដោយក្នុងនោះដែរ ប្រាក់ដែលទទួលបានគឺ៧០%បានទៅលើមន្ត្រីដែលអនុវត្តនៅកន្លែង ១៦% បានទៅលើនាយកដ្ឋានចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់ ៩% បានទៅលើការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីខេត្ត និង៥%ទៀតបានទៅតាមខណ្ឌនានា៕