
(ព្រះសីហនុ)៖ មានហេ.តុការ.ណ៍គ្រោះ.ថ្នា.ក់ចរាចរណ៏រ វាងរថយន្តដឹកដីបុ.កប៉ះជាមួយម៉ូតូនៅជិតសាលាដុនបូស្កូក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីម៉ោងជាង៦:៣០ល្ងាច ថ្ងៃ១២ ខែសីហា ឆ្នាំ២០២០។ បើតាមរបាយការណ៏សង្ខេបរបស់សមត្ថកិច្ច បានបញ្ជាក់ថា
គ្រោះ.ថ្នា.ក់ចរាចរណ៍នេះ បង្កដោយរថយន្តប្រភេទបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5931 អ្នកបើកបរឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅស្រុកព្រៃឈរ,ខេត្តកំពង់ចាម មានទិសដៅពីកើតទៅលិច
មកដល់ចំណុចខាងលើ បានជ្រុលទៅបុ.កម៉ូតូ០១គ្រឿងម៉ាក HONDA BEAT ពណ៌ ខៀវ ពាក់ផ្លាកលេខ កំពងចាម1U-6915 មានទិសដៅស្របគ្នាបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានស្លា.ប់នៅនឹងកន្លែង
រួចរថយន្តជ្រុលចង្កូតទៅខាងឆ្វេងដៃបុ.កនឹងទុយូទឹកនិងបង្គោលភ្លើងអគ្គិសនី១ដើម និងប៉ះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែងមានម្ចាស់ឈ្មោះ មុយ ខាត់ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរលក់ដូរ បណ្តាលឲ្យរថយន្តខូចខាតផ្នែកកាប៊ិនខាងមុខ គៀបជាប់អ្នកបើកបររថយន្តរង.រ.បួ.ស.ធ្ង.ន់ ភ្លាមៗនោះត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយគាស់នាំយកទៅមន្ទីរពេទ្យផងដែរ៕