ចូលរួមរំលែកទុក្ខផង! ក្មេងប្រុសដែលអំពាវនាវសុំការជួយពីសប្បុរសជន ដើម្បីព្យាបាល ជំ ងឺ ពេលនេះបាន ស្លា ប់ បាត់បង់ ជី វិ ត ហើយ ដោយសារ ជំ ងឺ…

កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក មានការអាណិតអាសូរជាខ្លាំង ក្រោយពីបានឃើញក្មេ.ងប្រុសម្នាក់មានរូបរាងស្គមខ្លាំង ដោយសារកើត.ជំ.ងឺ.រ.បេ.ង.សួ.ត.​រយះពេលបីខែ ដោយឪពុកម្ដាយ​នាំមកពេទ្យដេីម្បីបេីកថ្នាំរាល់ខែដែរ​ តែមិនបានធូរស្រាលឡើយ ធ្វើឲ្យពួកគាត់អស់លទ្ធដើម្បីមើលកូន ទើបអំពាវនាវសុំការជួយពីសប្បុរសជន ដើម្បីអាចព្យាបា.លកូនបន្ត។

ប៉ុន្តែជាអកុសល នាយប់ថ្ងែទី១២ ខែសីហា ឆ្នាំ២០២០ ក្មេងប្រុសម្នាក់នេះ បានទទួលមរណភាពហើយ នេះបើតាមការបង្ហោះរបស់លោក «តាំង គឹមឡេង» ដោយយុវជនមានចិត្តសប្បុរសធម៍រូបនេះ បានសរសេររៀបរាប់ថា «ញុំបាទពិតជាសោកស្តាយណាស់​ ហេីយក៏សុំចូលរួមរំលែកទុក្ខដ៏ក្រៀមនេះផងដែលប្អូនប្រុសបានផុតដង្ហេីមមុននេះបន្តិចនៅមន្ទីរពេទ្យ​កុមារជាតិ​ បងអាចជួយប្អូនអស់ពីសមត្ថភាពហេីយ បងព្យាយាមមកអោយទាន់ដង្ហេីមប្អូនតែពុំអាច»៕