ពិតជាស្រស់ស្អាតណាស់ ! ទឹកសមុទ្រខៀវស្រងាត់ឆ្នេរខ្សាច់សក្បុសក្រោមម្លប់ដើមដូងត្រជាក់ ឆ្នេរនេះគឺស្ថិតនៅខេត្តមួយនេះ….

នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “មន្ទីរទេសចរណ៍ ខេត្តកោះកុង” បានណែនាំកន្លែងលេងកម្សាន្តដ៏ស្រស់ស្អាតមួយ គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ចង់ទៅទស្សនាផ្ទាល់តែម្តងព្រោះមើលទៅទឹកសមុទ្រនៅទីនោះពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់មិនចាញ់នៅបរទេសប៉ុន្មានទេ។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមខ្លះៗថា៖ “សូមណែនាំមកកាន់ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាសនិងមុជទឹកកម្សាន្តរីករាយ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលចម្ងាយប្រហែល២៥គ.ម (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទប្រហែល ១៦៥គ.ម ប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ”។ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពស្អាតៗដែលបានភ្ជាប់ជូនខាងក្រោម៕