
ក្រោយពីបានជួយសង្គ្រោះពលករនេសាទខ្មែរម្នាក់.ផ្ទុះ.ហ្គា.សលើទូកនេសាទ បច្ចុប្បន្ននេះបានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅបន្ទប់ស្នាក់នៅក្នុងស្រុកប៉ាកណាម ខេត្តរ៉ាក់យ៉ង។ ជាក់ស្ដែងពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់។ ជាមួយក្នានេះដែរតាមបទសម្ភាសរបស់ក្រុមការងារស្ថានទូតដែលបានមកជួបពលករខ្មែរខាងលើហើយបានសាកសួរសំនួរជាច្រើនទៅគាត់ក្នុងនោះគាត់បានប្រាប់រឿងរ៉ាវថា៖
លើទូកនោះគឺមានតែគាត់ទេហើយក៏.ផ្ទុះ.ហ្គា.សទើបធ្វើទូករបស់គាត់លិចបាត់ គាត់ក៏អណ្តែតនៅលើសមុត្រតែម្នាក់ឯងចំនួន៤ថ្ងៃ១យប់ ហើយពេលនោះមាន.ព្យុះ.ភ្លៀងទៀត គាត់បានផឹកទឹកសមុទ្រសម្រាប់ផឹករាល់ថ្ងៃ ហើយដៃជើងរបស់គាត់របស់គាត់មួយផ្នែកត្រូវត្រីស៊ីផងដែរ។
ប៉ុន្តែដោយសារតែបាត់ដំណឹងសូន្យឈឹងទើបថៅកែរបស់លោកបានដាក់អោយពលករដ៏ទៃតាមរកគាត់ ហើយចុងក្រោយទើបរកឃើញនិងសង្គ្រោះគាត់បានទាន់ពេលវេលា៕
វីដេអូ