
(កំពង់ចាម)៖ ខ្មោ.ចនាវាចម្បាំង១គ្រឿង រួមជាមួយគ្រា.ប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន៣ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល,ឃុំមានជ័យ,ស្រុកស្រីសន្ធរ,ខេត្តកំពង់ចាម ដែលគេសង្ស័យថាជាសំណល់ពីសម័យស.ង្គ្រា.ម។ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងខ្មោ.ចនាវាលិចទឹកខាងលើ ដើម្បីរៀបចំឲ្យមានកម្លាំងសមត្ថកិច្ចប្រចាំការនៅតំបន់នោះ រហូតគ្រា.ប់យុទ្ធភ័ណទាំងអស់ត្រូវបានយកចេញដោយសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យចូលទៅធ្វើការនេសាទក្នុងតំបន់ហាមឃាត់នោះជាដាច់ខាត ព្រោះវាអាចបង្កឲ្យមាន.គ្រោះ.ថ្នា.ក់ដល់អា.យុ.ជី.វិ.ត.បានគ្រប់ពេល ដូច្នេះត្រូវរង់ចាំរហូតមន្ត្រីជំនាញ មកធ្វើការបោសសម្អាត គ្រាប់យុទ្ធភ័ណទាំងនោះ រួចរាល់ហើយទេីបយេីងចូលទៅបាន។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍ បានបូមយកខ្សាច់នៅតំបន់នោះ ហើយដឹកយកទៅដល់រាជធានីភ្នំពេញ ទេីបប្រទះឃើញគ្រា.ប់ចំនួន៣ប្រភេទគឺមាន ១-គ្រា.ប់AK57ចំនួន៣គីឡូក្រាម ២-គ្រា.ប់៦០មីលីម៉ែត្រចំនួន១៦គ្រាប់ និងគ្រា.ប់៨០មីលីម៉ែត្រចំនួន១គ្រា.ប់។
ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលមានមន្ត្រីស៊ីម៉ាក់ និងក្រុមជំនាញមុជទឹក ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង មកមុជទឹកពិនិត្យទីតាំងបូមខ្សច់នោះ លទ្ធផលមុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវាចម្បាំង) មួយគ្រឿងផងដែរ៕ ប្រភព «Kanharith Khiru»