
(ព្រះសីហនុ)៖ ករណីជនជាតិចិនដាក់ថ្នាំសណ្ដំដើម្បីប.ន្លំ.បោ.ក.លុយជនជាតិចិនដូចគ្នាជាង៦ម៉ឺនដុល្លារត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុបំបែកបានដោយជោគជ័យនិងឈានដល់ការចាប់ខ្លួនបានជ.ន.ស.ង្ស័.យ.៤នាក់រំដោះជនរងគ្រោះម្នាក់ផងដែរនៅចំណុចហាងបាយជប៉ុនសណ្ឋាគារឃ្វីនកូ,សង្កាត់លេខ៣,ក្រុងព្រះសីហនុ,ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្រោយទទួលពាក្យបណ្ដឹងភ្លាមកម្លាំងជំនាញបានបើកការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនជន.ស.ង្ស័.យ.ចំនួន៤នាក់នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា៖ ជ.ន.ស.ង្ស័.យ.ទាំង៤នាក់ដែលកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុចាប់ខ្លួននេះបានធ្វើសកម្មភាពដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យ.ជ.ន.រ.ង.គ្រោះផឹករួចបំភ័ន្តឲ្យ.ជ.ន.រ.ង.គ្រោះវេលុយតាមវីឆាតទៅគណនី.ជ.ន.ស.ង្ស័.យអស់ទឹកប្រាក់ចំនួន៦៤,៨៩០ដុល្លារ។
ជ.ន.រ.ង.គ្រោះក្នុងហេតុការណ៍នេះឈ្មោះ(Lie Hua Sen)ភេទប្រុស,អាយុ៣៩ឆ្នាំ,មុខរបរអ្នកសាងសង់,ស្នាក់នៅផ្ទះជួលជិតឧតុនិយម,សង្កាត់៣,ក្រុងព្រះសីហនុ។ ដោយជ.ន.ស.ង្ស័.យ.ទាំង៤នាក់ទី១៖ឈ្មោះ(Wang Bin)អាយុ៣០ឆ្នាំ,ទី២៖ឈ្មោះ(Li Zhi Shun)អាយុ២១ឆ្នាំ,ទី៣៖ឈ្មោះ(Zhou Wei You) អាយុ៤៤ឆ្នាំនិងទី៤៖ឈ្មោះ(Pei Quay)អាយុ២៣ឆ្នាំ។ បច្ចុប្បន្ន.ជ.ន.ស.ង្ស័.យ.ទាំង៤នាក់ខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបន្តតាមនីតិវិធី៕
វីដេអូ