កាចម៉្លេះ ! ឈឺចិត្តសុំស្នេហ៌ម្ចាស់ហាងមិនបាន បុរសផ្កាយ១ ដក កាំ ភ្លើ ង គំរាម បា ញ់ ផ្អើលពេញហាង

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ មានករណីដ៏ភ្ញាក់ផ្អេីលមួយចេញពីហាងផឹកស៉ី«វិមានព្រិល» ដែល​ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣​,សង្កាត់ទួលទំពូង១,ខណ្ឌចំការមន​,ដោយមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)បានជិះរថយន្តម៉ាក​ឡិចសុីស​,ពណ៌ស្ករ,ស្លាកលេខ​(នគរបាល2-7119)បានចូលទៅក្នុងហាងខាងលេី​ ហើយក៏ស្រាប់តែមាន.ហិ.ង្សា.ជាមួយម្ចាស់ហាងនិងបាន.ដ.ក.កាំ.ភ្លើ.ង.ខ្លី.មិនស្គាល់ម៉ាកមួយដើម.គំ.រា.ម.បា.ញ់.ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗរត់ចែកជើងគ្នានិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ​។

ប្រភពនៅកន្លែង.កើ.ត.ហេ.តុបានឱ្យដឹងថា មុនពេលកើ.ត.ហេ.តុ.ជ.ន.ប.ង្ក.នោះបានចូលមកផឹកស៊ីក្នុងហាង«វិមានព្រិល»ខាងលើ លុះមួយសន្ទុះក្រោយមកស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាងដែលគេ.ស.ង្ស័.យ.ផ្តើមចេញពីសុំស្នេហ៍ម្ចាស់ហាងមិនបានទើបបង្កជាទំនាស់ឈានដល់ដក.កាំ.ភ្លើ.ង.ខ្លី.គំ.រា.ម.បែបនេះ។

​ក្រោយពេលសមត្ថកិច្ចចុះទៅដល់ភ្លាមជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែង.កើ.ត.ហេ.តុ ធ្វើឱ្យសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១,ខណ្ឌច្បារអំពៅទើបឃាត់រថយន្តនោះបានក៏នាំខ្លួនលោកផ្កាយ១នោះមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីសាកសួរ។បន្ទាប់ពីបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមនហើយសមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជននេះឱ្យដឹងថាមានឈ្មោះ(ជិន សាមីឌី)អាយុ៣២ឆ្នាំ,មានឋានន្តរស័ក្តិជាឧត្តមសេនីយត្រី(ផ្កាយ១)មានទីលំនៅផ្ទះលេខ១៥Vភូមិវាលស្បូវ,សង្កាត់វាលស្បូវ,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ។

បច្ចុប្បន្នជនបង្កខាងលើសមត្ថកិច្ចខណ្ឌចំការមនកំពុងតែសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួររកមូលហេតុដែលផ្តើមចេញពីអ្វីឱ្យពិតប្រាកដ៕